ចំណែកទីផ្សាររ Smartphone និងប្រព័ន្ធប្រតិបត្តិការណ៍ Smartphone ក្នុងត្រីមាសទី១ ឆ្នាំ២០១៦

ចំណែកទីផ្សាររ Smartphone និងប្រព័ន្ធប្រតិបត្តិការណ៍ Smartphone ក្នុងត្រីមាសទី១ ឆ្នាំ២០១៦

ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិត Smartphone និងប្រព័ន្ធប្រតិបត្តិការណ៍របស់ Smartphone ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ។

តាមតារាងបានបង្ហាញថាក្រុមហ៊ុន Samsung មានចំណែកទីផ្សារធំជាងគេជាមួយនឹងចំណែកទីផ្សារ 23.2%, ឯ Apple ជាប់លេខ 2 ដោយមាន 14.8% ។ ទោះបីជា Samsung និង Apple ជាប់ស្ថិតក្នុងកំពូលតារាងក៏ដោយតែការលក់បានធ្លាក់ចុះគួរអោយកត់សម្គាល់ដោយ Samsung ធ្លាក់ចុះប្រមាណ 0.9% និង Apple ធ្លាក់ចុះខ្លាំងរហូតដល់ 3.1% ។ នេះបង្ហាញថា iPhone SE ទើបចេញថ្មី និង iPhone 6s មិនអាចជួយបង្កើនទីផ្សាររបស់ Apple បាននោះឡើយ ។ ក៏ប៉ុន្តែគេរំពឹងទុកថា iPhone 7 និង iPhone 7 Plus ដែលនឹងមកដល់ក្នុងខែកញ្ញាខាងមុខនេះអាចនឹងជួយបង្កើនទីផ្សារ Apple ជាមិនខាន ។ ចំណែក ក្រុមហ៊ុន Huawei (ជាប់លេខ 3) បានកើនទីផ្សារពី 5.4% ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ ទៅដល់ 8.3% ក្នុងត្រីមាសនេះ និង Oppo (ជាប់លេខ 4) កើនពី 2% ទៅ 4.6% វ៉ាដាច់ក្រុមហ៊ុន Xiaomi ដែលជាប់លេខ៥ជាមួយចំណែកទីផ្សារធ្លាក់ចុះពី 4.4% ទៅ 4.3% ។

ចំណែកទីផ្សារក្រុមហ៊ុនផលិតSmartphone
ចំណែកទីផ្សារក្រុមហ៊ុនផលិតSmartphone

រីឯចំណែកទីផ្សារប្រព័ន្ធប្រតិបត្តិការណ៍របស់ Smartphone វិញយើងឃើញថា Android បានកើនយ៉ាងខ្លាំងពី 78.8% ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ ទៅដល់ 84.1% ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ ដោយសារការបាត់បង់ទីផ្សាររបស់ iOS និង Windows ។ iOS បានធ្លាក់ចុះមកត្រឹម 14.8% ដែលពីមុនមានរហូតដល់ 17.9% ។ ការបាត់បង់នេះដោយសារតែការរីកចម្រើនរបស់ក្រុមហ៊ុនទូរស័ព្ទរបស់ចិនដូចជា Huawei និង Oppo ជាដើម ។ រីឯ Windows វិញគឺធ្លាក់ចុះដល់ 0.7% បន្ទាប់ពី Microsoft បានទិញផ្នែកផលិតទូរស័ព្ទរបស់ Nokia ។ ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ Microsoft បានលក់ផ្នែកនេះចេញទៅវិញ ហើយអតិថិជននិយម Windows ទាំងអស់កំពុងរង់ចាំនូវ Surface Phone ដែលគេជឿថាជាទូរស័ព្ទល្អបំផុតអាចជួយទីផ្សារ Microsoft បាន ។ Blackberry OS គឺត្រូវធ្លាក់ទីផ្សារ ដែលជៀសមិនបាន ដោយពេលនេះនៅសល់តែ 0.2% តែប៉ុណ្ណោះ ហើយក្រុមហ៊ុន Blackberry ក៏ចាប់ផ្ដើមផលិតទូរស័ព្ទ Android ជំនួស Blackberry OS វិញផងដែរ ។

ចំណែកទីផ្សារប្រព័ន្ធប្រតិបត្តិការណ៍Smartphone
ចំណែកទីផ្សារប្រព័ន្ធប្រតិបត្តិការណ៍Smartphone

ប្រភព Gartner