ប្រយ័ត្ន! ប្ដូរថ្ងៃខែឆ្នាំរបស់ iPhone ទៅដើមឆ្នាំ 1970 នឹងធ្វើអោយ iPhone ខូចមិនអាចជួសជុលវិញបាន

ប្រយ័ត្ន! ប្ដូរថ្ងៃខែឆ្នាំរបស់ iPhone ទៅដើមឆ្នាំ 1970 នឹងធ្វើអោយ iPhone ខូចមិនអាចជួសជុលវិញបាន

ដោយ -
0 711

ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ម្នាក់បានរកឃើញនូវកំហុសឆ្គងដ៏ធំរបស់ iOS ដែលអាចធ្វើអោយទូរស័ព្ទដ៏មានតំលៃរបស់អ្នកក្លាយជាដុំថ្មមួយរំពេច ។ កំហុសឆ្គងនេះ គឺកើតឡើងដោយគ្រាន់តែផ្លាស់ប្ដូរថ្ងៃខែឆ្នាំទៅ ថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧០ រួចបើសិនជាអ្នកបិទបើកទូរស័ព្ទ iPhone របស់អ្នកនោះ ទូរស័ព្ទរបស់អ្នកនឹងគាំងត្រឹងរូបសញ្ញាផ្លែប៉ោម មិនអាចប្រើប្រាស់បានជារៀងរហូតទោះបីជា Restore តាម iTunes ក៏មិនអាចជួសជុលបានផងដែរ ។ បើសិនជួបបញ្ហានេះ គឺមានតែយកទូរស័ព្ទទៅកាន់ទីកន្លែង Authorized Service Center របស់ Apple តែប៉ុណ្ណោះ ។ សូមកុំសាកល្បងធ្វើតេស្តកំហុសឆ្គងនេះដោយខ្លួនឯងអោយសោះ និងជាពិសេសគួរប្រយ័ត្នចំពោះអ្នកដទៃដែលមានបំណងចង់ធ្វើអោយខូចទូរស័ព្ទរបស់អ្នក ព្រោះច្បាស់ណាស់គ្រាន់តែផ្លាស់ប្ដូរថ្ងៃខែឆ្នាំ ទូរស័ព្ទនឹងខូចជាមិនខាន ។ ខាងក្រោមគឺជាវីដេអូបង្ហាញពីបញ្ហានេះ៖


តាមរយៈ Cult of Mac
ប្រភព Reddit