iOS 9.2 ទៅ iOS 9.3.3 អាច Jailbreak បានហើយ! ចូលមើលដើម្បីដឹងពីរបៀប Jailbreak

iOS 9.2 ទៅ iOS 9.3.3 អាច Jailbreak បានហើយ! ចូលមើលដើម្បីដឹងពីរបៀប Jailbreak

ដោយ -
0 461

Jailbreak នៅ iOS ជំនាន់ iOS 9.2 ទៅ iOS 9.3.3 ចុងក្រោយ ដែលយើងទាំងអស់គ្នាបានរង់ចាំជាយូរនោះឥឡូវត្រូវបានធ្វើបានសម្រេចហើយ ដោយក្រុម Pangu បានបញ្ចេញនូវកម្មវិធី Jailbreak ថ្មីនៅថ្ងៃនេះ ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះការ Jailbreak គឺជាប្រភេទ Semi-tethered មានន័យថាបើសិនជាទូរស័ព្ទបិទបើក (Restart) យើងត្រូវការបើកកម្មវិធីដែលបានបញ្ចូលសម្រាប់ Jailbreak នៅក្នុងទូរស័ព្ទរបស់អ្នកដើម្បី Jailbreak ម្ដងទៀត ។ គេសង្ឃឹមទុកថានៅពេលខាងមុខដ៏ខ្លីនឹងមាន Untethered Jailbreak ជាមិនខាន ដូចនេះយើងមិនចាំបាច់ត្រូវការកុំព្យូទ័រដើម្បី Jailbreak ទៀតទេ ។

អ្នកគួរតែធ្វើការ Update ទៅ iOS 9.3.3 ជំនាន់ចុងក្រោយមុនធ្វើការ Jailbreak ពីព្រោះ iOS ជំនាន់ចុងក្រោយនេះបានបន្ថែមនៅមុខងារ ក៏ដូចជាមានការជួសជុល Bug និង បន្ថែមប្រព័ន្ធសុវត្ថិភាពទៅកាន់ ឧបករណ៍ Apple របស់អ្នក ។ គួរឱ្យកត់សម្គាល់ផងដែរថា iPad Pro 9.7, iPod Touch 6, និង iPad/iPhone 64 bit(iPhone 5s, iPad Air, iPad Mini 2 ឡើង) មិនអាចធ្វើការ Jailbreak តាមវិធីខាងក្រោមបាននោះទេ ។ ខាងក្រោមនេះគឺជារបៀប Jailbreak៖

១. ចូលទៅតំណនេះដើម្បីទាញយកកម្មវិធី Jailbreak PP Helper ឬអាច ចុចទីនេះ ដើម្បីទាញយកផ្ទាល់ រួចចុចបញ្ចូលកម្មវិធីនោះ ។

PP Helper
Capture

២. ដោតទូរស័ព្ទចូលទៅកុំព្យូទ័រ រួចចុចប៊ូតុងពណ៌ខៀវដូចក្នុងរូប ។ បើអ្នកមិនមានកម្មវិធី iTunes នៅក្នុងកុំព្យូទ័រទេត្រូវបញ្ចូលតាមតំណនេះ iTunes ។

Open PP Helper

៣. រង់ចាំមួយភ្លែតរួចវាយលេខ Apple ID និងលេខសំងាត់ របស់អ្នកចូលរួចចុចប៊ូតុងពណ៌បៃតង និងរង់ចាំបន្តិចទៀត ។ ក្រោយពេលវាដំណើរការចប់ ចុចប៊ូតុងពណ៌បៃតងម្ដងទៀត ។

Apple ID Screen
Success Entered Apple ID

៤. នៅក្នុងទូរស័ព្ទរបស់អ្នក ចូលទៅ Settings > General > Profiles & Device Management ហើយចូលទៅកាន់ Profile ដែលមានឈ្មោះដូច Apple ID របស់អ្នករួចចុច Trust ហើយចុច Trust ម្ដងទៀតពេលផ្ទាំងមួយផុសចេញ ។

Profiles & Device Management

៥. បើកកម្មវិធី PP盘古越狱 នៅក្នុងទូរស័ព្ទរបស់អ្នក ។

Open PP Helper

៦. ក្រោយបើកកម្មវិធីរួចហើយ ពេលចេញផ្ទាំងសួរអោយបង្ហាញ Notification ត្រូវចុច OK ។ ដកធីក ការបញ្ចូល PP Assistant (មិនដកក៏បាន) រួចចុចប៊ូតុងមូលៗធំនៅកណ្ដាល ហើយបិទទូរស័ព្ទរបស់អ្នក និងបើកមកវិញ(គ្រាន់តែចុចបិទចាក់សោរធម្មតាទេ) អ្នកនឹងឃើញ Notification នៅ Lock Screen បង្ហាញពីការបញ្ចូល Cydia ។ បើកសោរទូរស័ព្ទអ្នកនឹងឃើញវាកំពុងដំណើរការនៅពេលចប់វានឹង Restart ទូរស័ព្ទអ្នកដោយស្វ័យប្រវត្ថិ ។

Jailbreak

៧. ក្រោយពេលទូរស័ព្ទ Restart ហើយអ្នកអាចបើកកម្មវិធី PP盘古越狱 ដើម្បីផ្ទៀងផ្ទាត់ថា​បាន Jailbreak បានសម្រេចឬអត់ ។ បើសិនជាបានសម្រេចនឹងបង្ហាញរូបដូចខាងក្រោម ។

Confirmation

៨. ជួយអបអរសារទរអ្នកបាន Jailbreak iPhone/iPad/iPod របស់អ្នករួចជាស្រេច ។

Cydia

ចំណាំ៖ បើសិនជាអ្នក Restart iPhone ឬ iPad របស់អ្នក គឺត្រូវបើកកម្មវិធី PP盘古越狱 និងចុចប៊ូតុងមូលៗធំនៅកណ្ដាលរួចបិទបើកទូរស័ព្ទដូចកាល Jailbreak ជាការស្រេច ។

Rejailbreak