មុខងារថ្មីៗទាំងអស់របស់ប្រព័ន្ធប្រតិបត្តិការ Apple iOS 9

មុខងារថ្មីៗទាំងអស់របស់ប្រព័ន្ធប្រតិបត្តិការ Apple iOS 9

ប្រព័ន្ធប្រតិបត្តិការ Apple iOS 9 គឺត្រូវបានប្រកាសជាផ្លូវការដោយមិនមានការកែប្រែធំដុំ តែផ្ដោតសំខាន់ទៅលើល្បឿន ប្រសិទ្ធិភាព និងសុវត្តិភាពទៅវិញ ។ ចំណុចពិសេសថ្មីៗរបស់ iOS 9 មានដូចខាងក្រោម៖

១. ប្រើប្រាស់កម្មវិធី២ ក្នុងពេលតែមួយ

មុខងារថ្មីនេះអាចធ្វើអោយអ្នកបើកកម្មវិធី២នៅសងខាងគ្នា ដូចគ្នាទៅនឹង Tablet របស់ Samsung ឬ Tablet ណាដែលដំណើរការដោយ Windows 8 ។ ជាមួយមុខងារថ្មីមួយនេះអ្នកអាចធ្វើការបានឆាប់រហ័សជាមុន ដោយមិនចាំបាច់បិទបើកកម្មវិធី ដែលអ្នកត្រូវប្រើប្រាស់ទៅវិញទៅមក ។ អ្នកក៏អាចប្រើមុខងារនេះដើម្បីមើល Youtube និងប្រើប្រាស់ Facebook ក្នុងពេលតែមួយក៏បាន ។ មុខងារនេះអាចប្រើបានតែចំណោះ iPad សេរីថ្មីតែប៉ុណ្ណោះ ។

២. iPhone និង iPad របស់អ្នកនឹងឆ្លាតជាងមុនជាមួយ Proactive

Proactive គឺជាមុខងារថ្មីមួយទៀត ដែលរៀនពីការប្រើប្រាស់របស់អ្នក រួចវានឹងធ្វើការទាយនូវអ្វី ដែលអ្នកចង់ធ្វើជាមួយនឹងទូរស័ព្ធរបស់អ្នក ។ ជាឧទាហរណ៏ នៅពេល ដែលអ្នកដោតកាសស្ដាប់ចម្រៀងនៅម៉ោងណាមួយជាប្រចាំ Proactive នឹងធ្វើការទាយទំលាប់ប្រើប្រាស់របស់អ្នកនឹងចាក់ចម្រៀង ដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ ។

៣. កម្មវិថីថ្មីចំនួន៣ Notes, News, និង Transit

ដូចដែលឈ្មោះរបស់កម្មវិធី Notes គឺជាកម្មវិធីសម្រាប់កត់ត្រា, News ជាកម្មវិធីមើលព័ត៌មាន, និង Transit គឺជាកម្មវិធីសម្រាប់មើលទីតាំង និងម៉ោងចំណតឡានក្រុង ឬរថភ្លើងក្រោមដី ដែលមុខងារនេះ គឺគ្មានប្រយោជន៍សម្រាប់ប្រើក្នុងប្រទេស កម្ពុជាយើងទេ ។

៤. Siri ឆ្លាតជាងមុន

ការប្រើប្រាស់ Siri គឺអាចបង្ហាញលទ្ធផលលឿនជាងមុន និងស្ដាប់ពាក្យនិយាយបានប្រើសើរជាងមុន ។ Siri ឆ្លាតជាងមុន និងដឹងពីអ្វី ដែលអ្នកកំពុងធ្វើ ឧទាហរណ៍នៅពេលអ្នកកំពុងអានសារពីមិត្តភ័ក្រ ដែលប្រាប់អ្នកកុំភ្លេចរបស់អ្វីមួយ នោះអ្នកអាចប្រាប់ Siri អោយជួយរំលឹកអ្នកពីរបស់នោះផងដែរ ។

siri

៥. ធ្វើអោយទូរស័ព្ធ iPhone ឬ iPad ដំណើរការលឿន ស៊ីថ្មតិចជាងមុន និងមានសុវត្តិភាពជាងមុន

iOS 9 ជួយអោយទូរស័ព្ទអ្នកដំណើរការបានលឿន និងអាចបង្កើនថ្ម រហូតដល់ ៣ម៉ោងបន្ថែម ។ ព័ត៌មានអំពីផ្ទាល់ខ្លួន របស់អ្នកត្រូវបានរក្សាទុកដោយសម្ងាត់ ហើយ Apple ធានាថាមិនប្រមោលទិន្នន័យពីការប្រើប្រាស់របស់អ្នកឡើយ ។

Apple iOS 9 នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅខែកញ្ញាខាងមុខ ៕


តាមរយៈ Gizmodo