iOS 9.1 អាច Jailbreak បានហើយ!

iOS 9.1 អាច Jailbreak បានហើយ!

ដោយ -
0 869

ថ្ងៃនេះក្រុម Pangu បានដាក់អោយប្រើប្រាស់នូវកម្មវិធីសម្រាប់ Jailbreak ពី iOS 9.0 ទៅ 9.1 ។ ទោះបី Version 9.1 មិនមែនជា Version ចុងក្រោយរបស់ iOS ក៏ដោយ ក៏ប៉ុន្តែការអាច Jailbreak នូវ Version ចាស់មួយនេះអាចជួយអ្នកដែលទើបទិញទូរស័ព្ទថ្មី ឬអ្នកមិន Update ហើយរង់ចាំការ Jailbreak សម្រាប់ Version 9.1 នេះ ។ អ្នកអាចមើល Version iOS របស់តាមរយៈ Settings > General > About មើលត្រង់កន្លែង Version ។

version

គួរអោយបញ្ជាក់ផងដែរថា សព្វថ្ងៃ Version ចុងក្រោយរបស់ iOS គឺ 9.2.1 ដែល Apple គ្រោងនឹងធ្វើការ Update ទៅ Version 9.3 នៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលអាចប្រកាសចេញជាផ្លូវការជាមួយ iPhone SE ដែលនឹងត្រូវប្រកាសចេញជាផ្លូវការនូវថ្ងៃទី២១ ខែមីនា ខាងមុខនេះផងដែរ ។ គេរំពឹងទុកថាក្រោយ Apple ចេញ Version 9.3 នេះ ក្រុមអ្នកបង្កើត Jailbreak នឹងដាក់អោយមានការ Jailbreak នូវ Version 9.2.1 ឬ 9.3 នេះផងដែរ ។

ទោះជាយ៉ាងណាក៏ដោយថ្ងៃនេះយើងអាច Jailbreak ដល់ Version 9.1 បានហើយ ។ អ្នកអាចធ្វើការទាញយកកម្មវិធីសម្រាប់ Jailbreak ពីវែបសាយរបស់ Pangu តាមរយៈតំណនេះ ។ របៀប Jailbreak គឺងាយស្រួលណាស់ ដោយអ្នកគ្រាន់តែធ្វើការ Download កម្មវិធីពីវែបសាយ Pangu រួចបើកកម្មវិធីនោះ និងចុច Jailbreak ជាការស្រេច ។ អ្នកត្រូវមានកម្មវិធី iTunes បញ្ចូលក្នុងកុំព្យូទ័រអ្នកផងដែរបើសិនជាកម្មវិធីនោះមិនស្គាល់ទូរស័ព្ទអ្នក ។


ប្រភព Pangu