របៀប Download វីដេអូពី Youtube ក្នុង iPhone យ៉ាងងាយស្រួលបំផុតដោយមិនចាំបាច់ Jailbreak

របៀប Download វីដេអូពី Youtube ក្នុង iPhone យ៉ាងងាយស្រួលបំផុតដោយមិនចាំបាច់ Jailbreak

ដោយ -
0 2572

របៀប download វីដេអូពី Youtube ដោយមិនចាំបាច់ jailbreak គឺមានច្រើនរបៀប ក៏ប៉ុន្តែកម្មវិធីមួយចំនួនតម្រូវអោយចូលវែបសាយ download ណាមួយ និងកម្មវិធីខ្លះទៀតមិនអាច Save ចូលកម្មវិធី Photos ជាដើម ។ ថ្ងៃនេះ sopheatonsay.com នឹងបង្ហាញពីវិធី download វីដេអូ ថ្មីមួយទៀត ដែលអាច download វីដេអូពី Youtube យ៉ាងងាយស្រួល និង save ចូលកម្មវិធី Photos ផងដែរ ។

១. ចូលទៅកាន់ App Store ស្វែងរក និងបញ្ចូលកម្មវិធី Air Download PE ឬចូលតាមតំណនេះ Air Download PE ។

២. បើកកម្មវិធី AirDownload រួចចូលទៅកាន់ Tab ‘Browser’ ហើយចូលទៅកាន់វែបសាយ Youtube( https://www.youtube.com/ ) ។ ស្វែងរក និងបើកវីដេអូ ដែលចង់ Download ។

IMG_0085
IMG_0073

៣. បើសិនវីដេអូនោះចាក់ដោយស្វ័យប្រវត្តិចុច Done រួចចុចលើរូបសញ្ញា Download (មើលរូប) ។ ផ្ទាំងមួយនឹងបង្ហាញ រួចជ្រើសយក ‘Download Video’ ដើម្បីចាប់ផ្ដើមធ្វើការ Download ។

Youtube Play
Download Icon
Download Video

៤. វីដេអូ នឹងបង្ហាញនៅ Tab ‘Download’ ។ ក្រោយវីដេអូ Download រួចរាល់អ្នកអាចចូលទៅ Tab ‘Contents’ ដើម្បីមើល ។

Video Downloading
File Content

៥. បើសិនអ្នកចង់ Copy វីដេអូទៅកម្មវិធី Photos អ្នកត្រូវចុចលើប៊ូតុង Edit > ជ្រើសយកវីដេអូ > Share > Save Video ជាការស្រេច ។

Contents Edit
Save Video
Select Video

៦. បន្ទាប់ពីធ្វើតាមវិធីខាងលើ អ្នកអាចបើកមើលវីដេអូក្នុងកម្មវិធី Photos ក្នុង Albums ‘Video’ ។

Video Album
Video Play

ចំណាំ៖ បើសិនជាពេលអ្នកចូលទៅ Youtube ហើយកម្មវិធីនេះចេះតែលោតចូលទំព័រផ្សេង អ្នកអាចចុចប៊ូតុង Back ‘<‘ ដើម្បីត្រឡប់មកវិញ ។