១.  កុំរង់ចាំអព្ភូតហេតុ

1. Don’t Wait for a Miracle

គ្មានអ្នកណាម្នាក់អាចត្រឡប់ក្រោយដើម្បីចាប់ផ្ដើមសារជាថ្មីបានទេ គឺមានតែចាប់ផ្ដើមថ្ងៃនេះ ដើម្បីបង្កើតសេចក្ដីបញ្ចប់ថ្មី ។ — Maria Robinson

២. ចាត់វិធានការទៅលើសុបិន្តរបស់អ្នក

2. Take Action for Your Dream

កុំធ្វើជាមនុស្សសាមញ្ញម្នាក់ ដែលមានគំនិតដ៏អស្ចារ្យ ប៉ុន្តែនៅតែចាំ ចាំ ចាំនិងចាំរហូតដល់មានមនុស្សម្នាក់ទៀត ដែលមានគំនិតដូចគ្នាសម្រេចវា ។ អ្នកមានគំនិតដូចៗគ្នា គឺច្រើនណាស់ ។ ប៉ុន្តែអ្វី ដែលធ្វើអោយអ្នកខុសពីអ្នកទាំងនោះ គឺអ្នកចេះប្រតិបត្តិវា ។

៣. ប្ដេជ្ញាសម្រេចគោលបំណង

3. Commit to your Goal

‘ខ្ញុំបានធ្វើ’ ជំនួសពាក្យ ‘ខ្ញុំនឹងធ្វើ’ នៅថ្ងៃណាមួយ ។ — Anonymous

៤. គួរតែសុបិន្តអោយធំផងដែរ

4. Might as well dream BIG

បើសិនជាសុបិន្តរបស់អ្នកមិនទាន់ធ្វើអោយអ្នកខ្លាចទេ សុបិន្តនោះមិនទាន់ធំគ្រប់គ្រាន់ទេ ។ — Kristine K Stevens

៥. កុំរកពាក្យដោះសារ

5. Don’t Find Excuses!

ម្ដាយរបស់ខ្ញុំតែងតែប្រាប់ថា ‘ជីវិតដូចជាប្រអប់កាដូរមួយអឹចឹង ។ អ្នកមិនដឹងថាអ្នកនឹងទទួលបានអ្វីពីក្នុងនោះទេ ។ — Forrest Gump

៦. ចេះដាក់ខ្លួន

6. Be Modest

ដើម្បីដឹងពីផ្លូវខាងមុខ សួរអ្នកត្រលប់មកវិញ ។ — សុភាសិតចិន

៧. ស្គាល់មនុស្ស

7. Networking

ស្វែងរកមិត្តភ័ក្រ ដែលអាចជួយការងារ ជួយណែនាំ និងមើលឃើញការរីកចម្រើនរបស់អ្នក ។ ជៀសវាងមនុស្សមានគំនិតអវិជ្ជមាន មនុស្ស ដែលគិតថាអ្នកមិនអាចសម្រេចវាបាន ពីព្រោះពួកគេទាំងនោះក៏មិនអាចសម្រេចគោលបំណងខ្លួនគេផងដែរ ។

បើសិនជាអ្នកនៅក្នុងបន្ទប់មួយ ដែលអ្នកជឿជាក់ថាអ្នកជាមនុស្សឆ្លាតជាងគេទាំងអស់ នោះមានន័យថាអ្នកនៅក្នុងបន្ទប់ខុសហើយ ។ — Anonymous

៨. មានជំនឿចិត្ត

8. Be Confident

ទោះជាអ្នកគិតថា អ្នកអាច ឬមិនអាច ។ អ្នកត្រូវជានិច្ច ។ — Henry Ford

៩. កុំបោះបង់ចោល

9. Don’t Quit

រឿងតែម្យ៉ាងគត់ ដែលធ្វើអោយអ្នកមិនអាចឈានទៅដល់គោលដៅនោះគឺ រឿងអត់ប្រយោជន៍ ដែលអ្នកបន្តប្រាប់ខ្លួនឯងនូវមូលហេតុ ដែលអ្នកមិនអាចសម្រេចវាបាន ។ — Jordan Belfort

១០. ហ៊ានប្រឈមនឹងហានិភ័យ

10. Take Risks

មូលហេតុ ដែលមនុស្សជាច្រើនបាត់បងឱកាស ពីព្រោះឱកាសទៅណាមកណាស្លៀកពាក់តែខោអាវធ្វើសំណង់ ហើយមើលទៅដូចជាការងារលំបាកណាស់ ។ — Thomas A. Edison

១១. ជឿជាក់លើសុបិន្តរបស់អ្នក

11. Believe in Your Dream

បើសិនជាអ្នកមិនកសាងសុបិន្តរបស់អ្នកទេ, អ្នកផ្សេងនឹងជួលអ្នកអោយកសាងសុបិន្តរបស់គេ ។ — Tony A. Gaskins Jr.

១២. មានមហិច្ឆតា

12. Be Ambitious

បើសិន​អ្នក​ប្រាថ្នាចង់បាន​ភាព​ជោគជ័យ អ្នកត្រូវ​តែជ្រើសយកជម្រើសទាំងពីរ ។ កុំជ្រើសយក​តែ​មួយ​នេះ ឬមួយ​នោះ​អោយ​សោះ ។

រស់នៅក្នុងជីវភាព ដែលមនុស្សភាគច្រើនមិនចង់រស់នៅក្នុងរយៈពេលពីរ ឬបីឆ្នាំ ដើម្បីរស់នៅក្នុងជីវភាព ដែលមនុស្សជាច្រើនមិនអាចរស់នៅបានអស់មួយជីវិត ។ — Anonymous

១៣. កុំសម្រេចយកភាគតិច

13. Don’t Settle for Less

ចូរក្រឡេកមើលប្រាក់ខែរបស់អ្នករួចសួរខ្លួនឯងថា ‘តើសមត្ថភាពរបស់ខ្ញុំមានតំលៃតែប៉ុននឹងទេឫ?’ បើសិនជាអ្នកមិនសប្បាយចិត្តមានន័យថា សមត្ថភាពរបស់អ្នកស័ក្តិសមនឹងទទួលបានច្រើនជាងនេះ ។

១៤. រៀនគ្រប់គ្រងលុយ

14. Learn to Manage Money

គ្រប់គ្រងចំណូល និងចំណាយរបស់អ្នកអោយបានត្រឹមត្រូវ ។ កុំធ្វើការដើម្បីទទួលបានលុយច្រើន ពីព្រោះអ្នកអាចចំណាយកាន់តែច្រើនអោយសោះ ។

១៥. ប្រើលុយអោយធ្វើការជំនួស

15. Learn to Make Money Works

ប្រើប្រាស់លុយដើម្បីបង្កើតលុយមកវិញ ។

១៦. រំពឹងថានឹងមានបញ្ហាគ្រប់ទីកន្លែង
16. Expect Problems Everywhere

សេចក្ដីក្លាហានមិនមែនមានន័យថាស្រែកខ្លាំងៗទៅមុខនោះទេ ។ ពេលខ្លះសេចក្ដីក្លាហាន គឺជាសំលេងតិចៗនៅពេលយប់ ដែលនិយាយថា ‘ខ្ញុំនឹងធ្វើម្ដងទៀតនៅថ្ងៃស្អែក ។’ — Mary Anne Radmacher

១៧. នៅធ្វើឃ្លាន នៅធ្វើល្ងង់ (Stay Hungry, Stay Foolish — Steve Jobs)

17. Stay hungry, Stay foolish

កុំបញ្ឈប់រៀនអ្វីថ្មី ។


តាមរយៈ People Connect People