របៀបប្រើ ​Virtual ​Desktops ក្នុង Windows 10

របៀបប្រើ ​Virtual ​Desktops ក្នុង Windows 10

Virtual Desktops នៅទីបំផុតត្រូវបានដាក់បញ្ចូលនៅក្នុង Windows 10 ស្រាប់ដោយមិនចាំបាច់បញ្ចូល Software​ ដូចពីមុនឡើយ ។ Virtual Desktops គឺជាមុខងារដ៏សំខាន់មួយ ដើម្បីរៀបចំកម្មវិធី ដែលអ្នកកំពុងប្រើប្រាស់អោយមានរបៀប​រៀបរយ និងធ្វើអោយមានភាពងាយស្រួលក្នុងពេលធ្វើការ ជាពិសេសគឺនៅពេលអ្នកប្រើប្រាស់កម្មវិធីជាច្រើនក្នុងពេលតែមួយ ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់មុខងារថ្មីមួយនេះ៖

១. ចុចលើប៊ូតុង Task View

Task View

២. ចុចលើប៊ូតុង​ New desktop នៅខាងស្ដាំផ្នែកខាងក្រោមជិតម៉ោងដើម្បីបង្កើត desktop ថ្មី ។

Task View 2

៣. ត្រឡប់មក desktop ដែលមានកម្មវិធី ដែលអ្នកចង់យកទៅកាន់ desktop ថ្មី រួចចាប់ទាញរូបភាពកម្មវិធីនោះដាក់ចូលក្នុងផ្ទាំង desktop ដែលអ្នកចង់បាន ។

Task View 3

អ្នកក៏អាចចុច mouse ស្ដាំនៅផ្ទាំងកម្មវិធី រួចជ្រើសយក Move to > Desktop ផងដែរ ។

Task View 4

ក្រោយពីអ្នកបានចាប់កម្មវិធីចូលហើយ អ្នកនឹងបានរូបដូចខាងក្រោម៖

task view 5

អ្នកអាចប្រើ shortcut keys ខាងក្រោមដើម្បីបញ្ជាលើ ​virtual desktops

  • Windows Key + Tab – បើកផ្ទាំង Task View
  • Windows Key + Ctrl + D – បង្កើត desktop ថ្មី និងចូលទៅកាន់ desktop ទើបបង្កើតនោះ ។
  • Windows Key + Ctrl + F4 – បិទ virtual desktop កំពុងប្រើប្រាស់ចោល ។
  • Windows Key + Ctrl + ឆ្វេង / ស្ដាំ – ផ្លាស់ប្ដូរទៅ virtual desktop នៅខាងឆ្វេង ឬនៅខាងស្ដាំ ។

បើសិនជាអ្នកប្រើប្រាស់កុំព្យូទ័រ ដែលមានអេក្រង់ touch អ្នកអាចអូស(swipe) ពីខាងឆ្វេងនៃអេក្រង់ ដើម្បីបង្ហាញ Task View ៕