Mac OS X El Capitan ត្រូវបានប្រកាសជាផ្លូវការ ដោយផ្ដោត​សំងាន់ទៅលើការបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់

Mac OS X El Capitan ត្រូវបានប្រកាសជាផ្លូវការ ដោយផ្ដោត​សំងាន់ទៅលើការបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់

ក្រុមហ៊ុន Apple បានដាក់បញ្ហាញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ Mac OS X ថ្មីមានឈ្មោះថា El Capitan ដែលត្រូវជំនួស ប្រព័ន្ធប្រតិបត្តិការឆ្នាំមុន Mac OS X Yosemite ។ ប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះគឺផ្តោតសំខាន់ទៅលើការធ្វើអោយការប្រើប្រាស់ Mac OS X​ កាន់តែងាយស្រួល និងលឿនជាងមុន ។

Mac OS X El Capitan បានដាក់បញ្ចូលនូវប្រព័ន្ធ OpenGL និង Metal សម្រាប់ធ្វើអោយដំណើរការបង្ហាញរូបភាពបានលឿន និងមានឥទ្ធិពលជាងមុន ជាពិសេសទៅលើ Games ។

metal

ប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះក៏បានដាក់បន្ថែមនូវ Gestures ថ្មីៗមួយចំនួន, ការស្វែងរកតាម Spotlight ត្រូវបានបង្កើនអោយមានប្រសិទ្ធិភាពជាងមុន, ព្រមទាំងអាចបែងចែកបង្ហាញកម្មវិធី២ ក្នុងពេលតែមួយដោយស្វ័យប្រវត្តិ ។

splitview

កម្មវិធីបើកអ៊ីនធើណេត Safari ក៏បានបន្ថែមនូវមុខងារថ្មី ដែលអាចអោយអ្នក pin tab វែបសាយ ដែលអ្នកចូលចិត្តសម្រាប់ទុកបើកមើលពេលក្រោយ និងអាចគ្រប់គ្រង tab ដែលចាក់សំលេងបានផងដែរ ។

safaripintab

ល្បឿនបើកកម្មវិធី ឯកសារផ្សេងៗ និងល្បឿនទូទៅក្នុងការប្រើប្រាស់ប្រព័ន្ធដំណើរការ Mac ថ្មីមួយនេះគឺមានភាពលឿនជាងមុនច្រើន ។

faster

អ្នកអាចដោនឡូត និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Mac OS X El Capitan​ ដោយសេរីនៅខែកញ្ញាខាងមុខ ។

 

 


តាមរយៈ GSMArena